ទូរទស្សន៍បុស្តិ៍លេខ៧ទើបតែបានធ្វើអោយចិត្តទស្សនិកជនឆេះរោលរាលដោយរឿងថ្មីដែលទើបតែបានចាក់ផ្សាយវគ្គដំបូងកាលពីថ្ងៃម្សិលមិញនេះ។ រឿង “เข็มซ่อนปลาย” បានបង្កាត់ភ្លើងគំនុំរបស់ស្ត្រីដែលត្រូវគេដណ្តើមស្វាមីទូទាំងប្រទេសបានយ៉ាងជោគជ័យ អ្នកទស្សនាគ្រប់គ្នានិយាយថាតួឯកស្រីធ្វើដំណែងជាភរិយាដើមបានល្អមិនដាច់ពីមាត់ឡើយ។
តួអង្គប្រពន្ធដើមដែលទិញចិត្តសង្គមថៃបានពេញមួយទំហឹងនោះច្បាស់ណាស់ថាគ្មាននរណាសម្តែងបានល្អដូចអ្នកនាង nuneworanuch ឡើយ។ ចេញមកវគ្គដំបូងភ្លាមប្រពន្ធដើមតាមចាប់ស្រីស្នេហ៍របស់ស្វាមីដល់កន្លែងធ្វើការ សម្តែងអាកប្បកិរិយាជានារីមានឥទ្ធិពល ធ្វើអោយហ្វែនៗពេញចិត្តហើយសសើរថ្វីដៃសម្តែងគ្រប់គ្នា។
តារាស្រីចំណានរបស់យើងបញ្ចេញអស់សមត្ថភាពដើម្បីធ្វើយ៉ាងណាអោយសមដូចរឿងជាក់ស្តែងដែលកើតមាននៅក្នុងសង្គម ភរិយាដំបូងត្រូវតែជាអ្នកដែលមានអំណាចត្រូវបានបង្រៀងយ៉ាងល្អដោយអ្នកនាង nuneworanuch ។ បន្ទាប់ពីវគ្គទីមួយត្រូវបានបញ្ចប់តារាស្រីបានសុំអោយហ្វែនៗជួយ Review ហើយមានមនុស្សជាច្រើនដែលចូលខមមិនរូបភ្លើង 🔥🔥🔥 ហើយប្រាប់ថានាងលេងបានសមសម្បើមណាស់ ត្រូវចិត្តត្រូវថ្លើមស្រីៗដែលមានបញ្ហាដូចក្នុងរឿងបំផុត។
អត្ថបទដោយ សា