Facebook
Twitter

ថ្លែងទៅកាន់កាសែត Wall Street Journal លោកស្រី Angelina Jolie បាននិយាយថាក្នុងចំណោមកន្លែងទាំងអស់នៅក្នុងពិភពលោក ហូលីវូដមិនមែនជាកន្លែងដែលមានផាសុខភាពល្អនោះទេខ្លួនបានបាត់បង់សមត្ថភាពក្នុងការរស់នៅ និងធ្វើដំណើរដោយសេរី បន្ទាប់ពីមានរឿងក្តីលែងលះជាមួយស្វាមី។ តារាសម្តែងរូបនេះបាននិយាយទៀតថា ខ្លួនមានបំណងចាកចេញពីវិស័យសិល្បៈហើយមានបំណងមករស់នៅប្រទេសកម្ពុជាតាមដែលអាចធ្វើទៅបាន។Angelina Jolie Says Hollywood Is Not Healthy, Plans to Leave L.A.

លោកស្រី Angelina Jolie និងអតីតស្វាមី Brad Pitt បានបែកគ្នានៅឆ្នាំ ២០១៦ ហើយបានជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់ដ៏រ៉ាំរ៉ៃមួយជុំវិញដំណើរការលែងលះរបស់ពួកគេ។ នៅឆ្នាំ ២០២១ ចៅក្រមឯកជនដែលពាក់ព័ន្ធនឹងការវិនិច្ឆ័យការរៀបចំការឃុំឃាំងកូនរបស់ពួកគេត្រូវបានដកចេញ ជុំវិញជម្លោះផលប្រយោជន៍ដែលមិនបានប្រកាស ដែលមានន័យថាកិច្ចព្រមព្រៀងពីមុនត្រូវបានទុកចោល។ នៅឆ្នាំ ២០២២ លោក Brad Pitt បានចាប់ផ្តើមសកម្មភាពផ្លូវច្បាប់ដើម្បីការពារពីអតីតភរិយាក្នុងការលក់ចំណែករបស់នាងនៃស្រាទំពាំងបាយជូរបារាំងដែលពួកគេកាន់កាប់ ខណៈតារាសម្តែងរូបនេះ បានបើកការប្តឹងតវ៉ាដោយចោទប្រកាន់ថា Brad Pitt បានធ្វើបាបនាង និងកូនពីរនាក់របស់ពួកគេ។Angelina Jolie's visit invaluable boon for tourism, insiders say | Phnom  Penh Post

នៅក្នុងបទសម្ភាសទៅអ្នកកាសែតពីកម្រោងភាពយន្តថ្មីរបស់ខ្លួន Angelina Jolie បានបង្ហើបថានាងអាចនឹងចូលនិវត្តន៍ពីការសម្ដែង ដោយសារមួយរយៈកន្លងមកបន្ទាប់ពីលែងលះពីអតីតស្វាមីគឺជាពេលវេលាដ៏លំបាក ហើយលោកស្រីត្រូវការពេលវេលាព្យាបាលផ្លូវចិត្តនិងមើលថែកូនៗឱ្យបានគ្រប់គ្រាន់។ Angelina Jolie បន្ថែមទៀតថាហូលីវូដមិនមែនជាកន្លែងដែលមានផាសុខភាពល្អនោះដូច្នេះលោកស្រីកំពុងពិចារណាមករស់នៅបែបស្ងប់ស្ងាត់ក្នុងប្រទេសកម្ពុជាវិញតាមដែលអាចធ្វើទៅបាន។ លោកស្រីបាននិយាយថា “បន្ទាប់ពីការលែងលះរបស់ខ្ញុំ ខ្ញុំបានបាត់បង់សមត្ថភាពក្នុងការរស់នៅ និងធ្វើដំណើរដោយសេរី” ។Money 'taken from Cambodian child' in casting game for Angelina Jolie movie  | Angelina Jolie | The Guardian

គួរបញ្ជាក់ថា Angelina Jolie មានវ័យ ៤៨ ឆ្នាំ កើតក្នុងគ្រួសារត្រកូលអ្នកសិល្បៈដោយបានបង្ហាញខ្លួនជាលើកដំបូងជាមួយឪពុកខ្លួនក្នុងខ្សែភាពយន្ត Lookin’to Get Out ឆ្នាំ១៩៨២ ហើយបានចាប់ផ្តើមប្រឡូកអាជីពពេញវ័យជាលើកដំបូងក្នុងឆ្នាំ ១៩៩៣ ។ តារារូបនេះបានឈ្នះពានរង្វាន់ Golden Globe ចំនួន៣ និងពានរង្វាន់ Oscar ។ លោកស្រី បានឆ្លងកាត់អាពាហ៍ពិពាហ៍ចំនួន៣ដងដោយមានកូនចិញ្ចឹមបីនាក់ក្នុងនោះក៏មានកូនចិញ្ចឹមមានឈាមជ័រខ្មែរផងដែរមានឈ្មោះថា Maddox អាយុ២២ឆ្នាំនិងកូនបង្កើតចំនួន៣នាក់៕rebel with a cause — Angelina Jolie in Cambodia, February 2022